コンテンツへスキップ

 This page is under constructing ... 

Put the focus on what you have to say!


Designed to provide an immersive audio experience on the go.

Get started

Our Offer

Anakot Baitong

Adapt these three columns to fit your design need. To duplicate, delete or move columns, select the column and use the top icons to perform your action.

Wireless Freedom

To add a fourth column, reduce the size of these three columns using the right icon of each block. Then, duplicate one of the columns to create a new one as a copy.

All-Day Comfort

Delete the above image or replace it with a picture that illustrates your message. Click on the picture to change its rounded corner style.

កាលពីព្រឹកថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៣ ដែលជាទិវាអបអរសាទរទេសចរណ៍ពិភពលោក ឆ្នាំ២០២៣  ក្រោមប្រធានបទ "ទេសចរណ៍ និង ការវិនិយោគបៃតង" ខេត្តសៀមរាប។ ដើម្បីផ្សារភ្ជាប់ជាមួយនិង កម្មវិធីខាងលើនេះ

ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងសមាជិកសមាជិការបស់ ចេ ស៊ី អាយ សៀមរាប  បានចូលរួមរៀបចំកម្មវិធីសម្អាតសម្រាមប្លាស្ទិក និងដាំដើមឈើដើម្បីកែលម្អ សហគមន៍មេជ្រៃ ក្នុងប្រធានបទ "Green and Clean Community" ដែលមានកិច្ចសហការយ៉ាងមុតមាំពីកំលាំងអាជ្ញាធរឃុំកែវពណ៍ និងអង្ការទំពាំងស្នងឬស្សី ព្រមទាំងព្រះសង្ឃ លោកយាយ លោកតា គណ:កម្មការវត្ត លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ធពីសហគមន៍មេជ្រៃទាំងមូល សរុបប្រមាណជាង ២០០ នាក់។

+ គោលបំណងនៃកម្មវិធីនេះគឺដើម្បី៖

- អបអរសាទរ ទិវាទេសចរណ៍ពិភពលោក ២០២៣

- ចូលរួមយុទ្ធនាការប្រមូលទុកដាក់សម្រាមប្លាស្ទិក

- ចុះផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ធតាមផ្ទះ អំពីការទុកដាក់សម្រាមប្លាស្ទិក

- លើកទឹកចិត្តឲ្យមានការកាត់បន្ថយប្លាស្ទិក និងប្រើប្រាស់ឡើងវិញ

- ការដាំកូនឈើ កែលម្អសួន(ក្នុងទីធ្លារវត្តមេជ្រៃ) ដើម្បីជួយលើកកម្ពស់ដល់សហគមន៍មេជ្រៃបន្ថែមទៀត

-ក្នុងនោះក៏បានចែកជូននូវសម្ភារៈសិក្សាមួយចំនួនដល់សិស្សានុសិស្សនៅសាលាបណ្តែតទឹកបឋមសិក្សាមេជ្រៃផងដែរ ដើម្បីជាការលើកទឹកចិត្តដល់ប្អូនៗឲ្យខិតខំបន្តការសិក្សារៀនសូត្រ។

  កម្មវិធីនេះពិតជាមិនអាចកើតឡើងបានទេ បើគ្មានការចូលរួមសហការយ៉ាងស្រស្រាក់ស្រស្រាំពីស្ថាប័ន និងអ្នកចូលរួមទាំងអស់គ្នាដូចដែលបានរៀបរាប់ពីខាងលើ។ ជាពិសេសជាងនេះទៀតនោះ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងសមាជិកសមាជិការបស់ ចេ ស៊ី អាយ សៀមរាប ដែលមានសណ្ដានចិត្តជួយឧបត្ថម្ភទាំងកំលាំងកាយ សម្ភារៈនិងថវិការ ដើម្បីឲ្យកម្មវិធីនេះអាចប្រព្រឹត្តិទៅបាន ដែលមានរាយនាមដូចខាងក្រោម៖

១. លោក ប៉ាត បូរី (Stay The Nature): ឧបត្ថម្ភកូនឈើ ព្រមទាំងថវិការ

២. លោក វ៉ាន់ ដារ៉ូ ជាមួយគ្រួសារ ហើយនិងមិត្តភ័ក្តិ : ឧបត្ថម្ភ ជាសម្ភារៈសិក្សាដល់សិស្សានុសិស្ស

៣. លោក វ៉ាត់ សាវឿង (Morodok Outdoor) : ចូលរួមឧបត្ថម្ភជាថវិការ

៤. លោក សាញ់ ស្រស់ (innGenuis Technology): ចូលរួមឧបត្ថម្ភជាថវិការ

៥. លោក រៀម បូរ៉េត (Journey Cambodia) : ចូលរួមឧបត្ថម្ភជាថវិការ

      ជាចុងក្រោយយើងខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមការងារស្ម័ត្រចិត្តដែលបានលះបង់ថវិការនិងពេលវេលាដ៏មានតម្លៃជួយឲ្យកម្មវិធីនេះអាចកើតមានឡើង ដែលមានដូចខាងក្រោម៖

១. លោក ឆាំ សំបូរ

២. លោក សុន ស៊ីហាក់

៣. លោក មួត សុភ័ត្រា

៤. លោក ងួន សុវណ្ណរតន:

៥. លោក មុន្នីរម្យ វរពង្ស

៦. កញ្ញា កន គិមជីន

៧. កញ្ញា ប៊ី ឌីណា

ព្រមទាំងការជួយជ្រុមជ្រែងលើកទឹកចិត្តពីថ្នាក់ដឹកនាំ និងសមាជិកសមាជិការបស់ ចេ ស៊ី អាយ សៀមរាបទាំងមូលដែលជាកំលាំងចិត្តដ៏រឹងមាំដល់ក្រុមការងារស្ម័ត្រចិត្តយើង។

យើងខ្ញុំសូមគោរពជូនពរដល់ថ្នាក់ដឹកនាំ សមាជិក សមាជិការ លោកលោកស្រី អុំពូមីង និងបងប្អូនទូទាំងសហគមន៍មេជ្រែទាំងអស់ សូមឲ្យជួបតែសុខសុវត្តិភាព មានសុខភាពល្អ និងជោគជ័យគ្រប់ភារៈកិច្ច។

សូមអរព្រះអគុណ! សូមអរគុណ!

#jciCambodia #jcisiemreap

#Green_and_Clean_Community


អត្ថបទ៖ JCI Siem Reap

Crystal Clear Sound

Color blocks are a simple and effective way to present and highlight your content. Choose an image or a color for the background. You can even resize and duplicate the blocks to create your own layout. Add images or icons to customize the blocks.

More Details

Another color block

Color blocks are a simple and effective way to present and highlight your content. Choose an image or a color for the background. You can even resize and duplicate the blocks to create your own layout. Add images or icons to customize the blocks.

More Details

Elevate Your Audio Journey Today

Ready to embark on your auditory adventure? Order your EchoTunes Wireless Earbuds today and let the symphony begin.